សាប៊ូដុំធម្មជាតិ ១០០%

@ Dai Khmer

BUY Now

$10.00

$5.00

50%

ប្រទាល​កន្ទុយក្រពើ​គឺជា​របស់​ធម្មជាតិ​ដ៏​ល្អ​បំផុត​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​សម្រាប់​ការ​ព្យាបាល​ស្បែក​ពី​ការ​រលាក​ដោយ​កម្តៅថ្ងៃ​, ការ​កើតមុន​, និង​ការខូចខាត​ដោយសារ​ធាតុគីមី​គ្រឿង​សំ​អាង​ផ្សេង​ៗ។ វា​ថែម​ជួយ​ក្នុង​ការ​រក្សា​ភាព​ក្មេង​ជាង​វ័យ​ទៀតផង​ដែល​ល្អ​បំផុត​សម្រាប់​ស្បែក​មុន​និង​ស្បែក​ស្ងួត​។

រមៀត​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​អាស៊ី​រាប់​សតវត្សរ៍​មក​ហើយ​។ វា​ជំនួយ​ដល់​ការ​បំភ្លឺ​ស្បែក​និង​រក្សា​ភាព​ក្មេង​ជាង​វ័យ​។ វា​អាច​ព្យាបាល​ស្បែក​ដែល​ខូច​និង​ការ​កើតមុន​។

ធ្យូង​ជា​របស់​ធ្វើ​ពី​សំបក​ដូង​សុទ្ធ​។ វា​គឺ​ជា​គ្រឿឹ​ងសម្អាត​ស្បែក​ដ៏​ល្អ​បំផុត​ថែមទាំង​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​ផង​ដែរ​។ វា​រក្សា​នូវ​ភាព​ស្រស់​ស្អាត​យូរអង្វែង​និង​ជួយ​កម្ចាត់​កោសិកា​ងាប់​ចេញ​យ៉ាង​ឆាប់​រហ័យ​ ល្អ​បំផុត​សម្រាប់​ស្បែក​ដែល​មាន​ជាតិ​ខ្លាញ់​។

លក្ខ័ណ

  • លោកអ្នកត្រូវchatមក ខូខូប៉ុន

  • អាចទិញបានចាប់ពីថ្ងៃទី ២៣ ខែកក្កដា រហូតដល់ថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៩

  • សុពលភាពក្នុងការទទួលយកផលិតផលចាប់ថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩

  • ខូខូប៉ុនមិនទទួលខុសត្រូវចំពោះការប្តូរយកផលិតផលពីក្រុមហ៊ុននោះទេ

ពត័មានរបស់ហាង

ដៃខ្មែរគឺជាអាជីវកម្មមួយដែលជួយដល់ស្រ្តីក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវការងារឲ្យពួកគាត់ធ្វើ ក្នុងនោះដែរយើងផ្តល់តាមរយៈការផលិតផលិតផលដោយធ្វើដោយដៃ ដែលផ្សំចេញពីធម្មជាតិដែលយើងដាំដុះនៅក្នុងសហគមន៍របស់យើង ។ ជាមួយគ្នានោះដែរ យើងមានផលិតផលជាច្រើនដែលកែច្នៃ និងពាក់ព័ន្ធជាមួយផ្លែដូង ។

គោលបំណងដែលពួកយើងផលិតផលិតផលទាំងអស់នេះ គឺយើងចង់ទ្រទ្រង់ដល់ស្រ្តីកម្ពុជា ផលិតផលពីធម្មជាតិ១០០%ដែលដាំដុះដោយផ្ទាល់ក្នុងសហគមន៍ ​ ជួយដោះស្រាយបញ្ហាដល់ប្រជាជនកម្ពុជា ជាពិសេសស្រ្តីដែលចូលចិត្តប្រើផលិតផលធម្មជាតិដែលមាននៅក្នុងស្រុក និងមួយវិញទៀតយើងចង់បំបាត់នូវការប្រើប្រាស់ផ្លាស្ទិច ដោយយើងបង្កើតនូវក្រដាសដែលផលិតពីដើមចេកក្នុងការវេចខ្ចប់របស់យើង ។ យើងបានចូលរួមគិតគូរពីបរិស្ថាន និងយកចិត្តទុកដាក់ចំពោះការផលិតក៏ដូចជាគុណភាពរបស់ផលិតផល សម្រាប់អតិថិជនក្នុងការប្រើប្រាស់ផងដែរ។

បន្ថែមពីនេះដៃខ្មែរផ្តល់ឲ្យអតិថិជននូវផលិតផលធម្មេជាតិ១០០% ដូចជាសាប៊ូដុសមុខ និងខ្លួនជាដើម ដែលមានបួនប្រភេទដូចជា សាប៊ូល្មៀត ប្រទាលក្រពើ ធ្យូង និងសាប៊ូប្រេងដូង ដោយយើងផ្សំជាមួយប្រេងដូង ដែលវាមានប្រយោជន៍ជាច្រើនសម្រាប់ថែរក្សាសុខភាពស្បែក ដោយអ្នកអាចធ្វើការជ្រើសរើសទៅតាមតម្រូវការរបស់អ្នក ៕

464 Phnom penh, រាជធានី​ភ្នំពេញ 12311
ទំនាក់ទំនង: 012 953 563
បើកចាប់ពីម៉ោង: 9AM–10PM
Facebook Page