សាប៊ូដុំធម្មជាតិ ១០០%សាប៊ូដុំធម្មជាតិ ១០០%សាប៊ូដុំធម្មជាតិ ១០០%
សាប៊ូដុំធម្មជាតិ ១០០%សាប៊ូដុំធម្មជាតិ ១០០%សាប៊ូដុំធម្មជាតិ ១០០%

យើងមានសាប៊ូ៤ប្រភេទផ្សេងៗគ្នា ហើយខាងក្រោមនេះជាអត្ថប្រយោជន៍នៃសាប៊ូទាំងនេះ :

  1. សាប៊ូប្រទាល​កន្ទុយក្រពើ ​គឺជា​របស់​ធម្មជាតិ​ដ៏​ល្អ​បំផុត​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​សម្រាប់​ការ​ព្យាបាល​ស្បែក​ពី​ការ​រលាក​ដោយ​កម្តៅថ្ងៃ​, ការ​កើតមុន​, និង​ការខូចខាត​ដោយសារ​ធាតុគីមី​គ្រឿង​សំ​អាង​ផ្សេង​ៗ។ វា​ថែម​ជួយ​ក្នុង​ការ​រក្សា​ភាព​ក្មេង​ជាង​វ័យ​ទៀតផង​ដែល​ល្អ​បំផុត​សម្រាប់​ស្បែក​មុន​និង​ស្បែក​ស្ងួត​។
  2. សាប៊ូរមៀត ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​អាស៊ី​រាប់​សតវត្សរ៍​មក​ហើយ​។ វា​ជំនួយ​ដល់​ការ​បំភ្លឺ​ស្បែក​និង​រក្សា​ភាព​ក្មេង​ជាង​វ័យ​។ វា​អាច​ព្យាបាល​ស្បែក​ដែល​ខូច​និង​ការ​កើតមុន​។
  3. សាប៊ូធ្យូង​ ជា​របស់​ធ្វើ​ពី​សំបក​ដូង​សុទ្ធ​។ វា​គឺ​ជា​គ្រឿឹ​ងសម្អាត​ស្បែក​ដ៏​ល្អ​បំផុត​ថែមទាំង​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​ផង​ដែរ​។ វា​រក្សា​នូវ​ភាព​ស្រស់​ស្អាត​យូរអង្វែង​និង​ជួយ​កម្ចាត់​កោសិកា​ងាប់​ចេញ​យ៉ាង​ឆាប់​រហ័យ​ ល្អ​បំផុត​សម្រាប់​ស្បែក​ដែល​មាន​ជាតិ​ខ្លាញ់​។
  4. សាប៊ូប្រេងដូង គឺជាជាតិសំណើមដ៏ល្អសម្រាប់ទាំងស្បែកនិងសក់។ លក្ខណៈសម្បត្តិរបស់វាគឺជួយលុបកោសិកាស្បែកដែលងាប់និងកខ្វក់ចេញពីរាងកាយ និងជួយការពារឬកាត់បន្ថយមុនផងដែរ។ វាក៏ជួយឱ្យស្បែកអ្នកស្អាតជួយឱ្យអ្នកមើលទៅក្មេងជាងវ័យព្រោះសាប៊ូសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។

លក្ខខណ្ឌ

  1. ចុច​ "ទិញ"
  2. ជ្រើសរើសបរិមាណ
  3. ជ្រើសរើសវិធីបង់ប្រាក់
  4. បំពេញលេខទូរស័ព្ទ
  5. ចុច "បញ្ជាក់ការទិញ"

ក្រុមការងារកូកូផុននឹងទាក់ទងទៅក្នុងពេលឆាប់ៗ

លក្ខខណ្ឌដឹកជញ្ជូន

$1.00

ក្នុងភ្នំពេញ

ព័ត៌មានរបស់ហាង

Dai Khmer
មើលបន្ថែមពីម្ចាស់ទំនិញនេះ
Dai Khmer
Dai Khmer
Dai Khmer
មើលបន្ថែមពីម្ចាស់ទំនិញនេះ

ដៃខ្មែរគឺជាអាជីវកម្មមួយដែលជួយដល់ស្រ្តីក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវការងារឲ្យពួកគាត់ធ្វើ ក្នុងនោះដែរយើងផ្តល់តាមរយៈការផលិតផលិតផលដោយធ្វើដោយដៃ ដែលផ្សំចេញពីធម្មជាតិដែលយើងដាំដុះនៅក្នុងសហគមន៍របស់យើង ។ ជាមួយគ្នានោះដែរ យើងមានផលិតផលជាច្រើនដែលកែច្នៃ និងពាក់ព័ន្ធជាមួយផ្លែដូង ។

គោលបំណងដែលពួកយើងផលិតផលិតផលទាំងអស់នេះ គឺយើងចង់ទ្រទ្រង់ដល់ស្រ្តីកម្ពុជា ផលិតផលពីធម្មជាតិ១០០%ដែលដាំដុះដោយផ្ទាល់ក្នុងសហគមន៍ ​ ជួយដោះស្រាយបញ្ហាដល់ប្រជាជនកម្ពុជា ជាពិសេសស្រ្តីដែលចូលចិត្តប្រើផលិតផលធម្មជាតិដែលមាននៅក្នុងស្រុក និងមួយវិញទៀតយើងចង់បំបាត់នូវការប្រើប្រាស់ផ្លាស្ទិច ដោយយើងបង្កើតនូវក្រដាសដែលផលិតពីដើមចេកក្នុងការវេចខ្ចប់របស់យើង ។ យើងបានចូលរួមគិតគូរពីបរិស្ថាន និងយកចិត្តទុកដាក់ចំពោះការផលិតក៏ដូចជាគុណភាពរបស់ផលិតផល សម្រាប់អតិថិជនក្នុងការប្រើប្រាស់ផងដែរ។

បន្ថែមពីនេះដៃខ្មែរផ្តល់ឲ្យអតិថិជននូវផលិតផលធម្មេជាតិ១០០% ដូចជាសាប៊ូដុសមុខ និងខ្លួនជាដើម ដែលមានបួនប្រភេទដូចជា សាប៊ូល្មៀត ប្រទាលក្រពើ ធ្យូង និងសាប៊ូប្រេងដូង ដោយយើងផ្សំជាមួយប្រេងដូង ដែលវាមានប្រយោជន៍ជាច្រើនសម្រាប់ថែរក្សាសុខភាពស្បែក ដោយអ្នកអាចធ្វើការជ្រើសរើសទៅតាមតម្រូវការរបស់អ្នក ៕

464 Phnom penh, រាជធានី​ភ្នំពេញ 12311
+855 12953563
9AM–10PM