ផ្តើមថ្ងៃថ្មីជាមួយ កាហ្វេកោះកុង

មិនមានប្រជាជនខ្មែរយើងច្រើនទេដែលបានដឹងថា ខេត្តកោះកុងអាចដាំ និងផលិតកាហ្វេប្រកបដោយគុណភាពបាន។  

ជាកាហ្វេដែលមានប្រវត្តិជូច៉ត់បន្តិច។ កាលពីដើមឡើយសហគមន៏ដាំដើមកាហ្វេនៅខេត្តកោះកុងតែងតែលក់គ្រាប់កាហ្វេរបស់ខ្លួនទៅកាន់ឈ្មួញថៃវ័យចំណាស់ម្នាក់។ គុណភាពគ្រាប់កាហ្វេនោះត្រូវបានទទួលការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ភ្ញៀវថៃនៅតាមតំបន់ជាយដែន។





ជាអកុសល លោកតាជនជាតិថៃដែលជាឈ្មួញកណ្តាលនោះបានបាត់បង់ជីវិតដោយសារជរាពាធ។ គ្រាប់កាហ្វេរបស់សហគមន៏នៅកោះកុងក៏មិនមានអ្នកណាមកទិញបន្ត និងបានជ្រុះចោលពីមួយថ្ងៃទៅមួយ យ៉ាងច្រើនក្រាស់ក្រែល។





មិនយូរប៉ុន្មាន កសិករដែលមានដើមកាហ្វេគិតថានិងកាត់ដើមចោល ហើយចាប់ផ្តើមដាំដំណាំផ្សេងវិញ ក្រែងអាចរកចំណូលបន្ថែមចូលគ្រួសារបានខ្លះ។ វាគឺជាការសម្រេចចិត្តយ៉ាងលំបាកមួយរបស់ពួកគាត់ ព្រោះទំរាំតែដាំបានរហូតដល់ប្រមូលផល ហើយមានគុណភាពល្អបែបនេះគឹប្រើពេលវេលា ថវិកា និងញើសឈាមច្រើនណាស់ មិនតែប៉ុណ្ណោះពិតជាគួរអោយស្តាយជាពន់ពេក។ ជាភព្វសំណាង...





ផលិតផលពិសេសបែបនេះ គួរតែជួបជាមួយអតិថិជនដែលស្រលាញ់វាចេញដោយក្តីបរិសុទ្ធ។ ចៃដន្យអ្វីម្លេះទេ មានស្រ្តីខ្មែរម្នាក់បានទៅទេសចរណ៍ដល់សហគមន៏នោះ ហើយបានកោតសរសើរ និងអោយតម្លៃនូវគ្រាប់កាហ្វេកោះកុងនេះជាអនេក។ គាត់បានប្តេជ្ញាថា នឹងបន្តបេសកកម្មលក់ និងថែរក្សាគ្រាប់កាហេ្វកោះកុងបន្តពីឈ្មួញថៃ ហើយជួយអោយជីវភាពរបស់កសិករនៅទីនោះអោយមានភាពប្រសើរឡើង។





ដោយមើលឃើញនូវការតាំងចិត្ត និងទឹកចិត្តថែរក្សា ផ្សព្វផ្សាយផលិតផលខែ្មរដូចគ្នា Kokopon បានសហការជាមួយ Agape Café Kohkong ដាក់លក់នូវកាហ្វេ Drip ក្នុងតម្លៃមួយយ៉ាងសមរម្យ នៅលើ kokopon.com។





១ ប្រអប់មាន ១0កញ្ចប់តូច ចំនុះ១២ក ក្នុងតម្លៃត្រឹមតែ ៥ដុល្លា

របៀបឆុងងាយៗ:

- ហែកមាត់ថង់កាហ្វេ  

- ត្រដាង កញ្ចប់កាហ្វេ ដាក់លើមាត់កែវ

- ចាក់ទឹកក្តៅ បន្តិចៗ រួចចាំ ២០វិនាទី

- រួចបន្តចាក់ទឹកក្តៅ(ចំនួន ១៨០មល) ដែលនៅសល់ រួចទុក ១-២នាទី

- យកកញ្ចប់កាកកាហ្វេចេញពីមាត់កែវ ជាការស្រេច។





រាល់ការជាវរបស់អ្នកគឺ មានន័យថាអ្នកចូលរួមគាំទ្រ អភិរក្ស និងលើកស្ទួយ គ្រាប់កាហ្វេរបស់ខេត្តកោះកុង៕

លក្ខខណ្ឌ

  1. ចុច​ "ទិញ"
  2. ជ្រើសរើសបរិមាណ
  3. ជ្រើសរើសវិធីបង់ប្រាក់
  4. បំពេញលេខទូរស័ព្ទ
  5. ចុច "បញ្ជាក់"

ក្រុមការងារកូកូផុននឹងទាក់ទងទៅក្នុងពេលឆាប់ៗ

លក្ខខណ្ឌដឹកជញ្ជូន

$1.00
តាមទីតាំង

ព័ត៌មានរបស់ហាង

Agape Cafe Drinks
មើលបន្ថែមពីម្ចាស់ទំនិញនេះ
Agape Cafe Drinks
Agape Cafe Drinks
Agape Cafe Drinks
មើលបន្ថែមពីម្ចាស់ទំនិញនេះ

ប្រឹក្សាយោបល់សំរាប់ដំណើរការហាងកាហ្វេនិងលក់គ្រាប់កាហ្វេ។

និងចាប់ផ្តើមអាជីវកម្មជាមួយដើមទុនតិច ជាមួយទូរក្លាសេបែបនេះ នឹងភេសជ្ជៈដែលមានមេនុយដូចនៅក្នុងហាងកាហ្វេ វេចខ្ចប់ក្នុងកំប៉ុងបែបទាន់សម័យ។

ផ្លូវលេខ ១១៣, រាជធានី​ភ្នំពេញ
+855 70754135
8:00 AM - 8:00 PM