កាពីទែនជីវិត - ភាគ១

នេះជាដំណើរជីវិតរបស់ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រីជាច្រើនផ្សេងទៀតដែលចាប់កំណើតឡើងនៅទីជនបទ។ នាងចេះមានក្តីស្រមៃតាំងពីតូច ហើយក្តីស្រមៃនោះបានជុំរុញឲ្យនាងខិតខំតតាំងនឹងភាពលំបាកក្នុងជីវិត។ ពេលវេលានៃកុមារភាពរបស់នាងក្លាយជាពេលវេលាដែលត្រូវតតាំងប្រឹងរស់ដូចមនុស្សធំពេញវ័យ វាខុសពីក្មេងដទៃផ្សេងទៀតជាច្រើនដែលអាចស្គាល់ពីរសជាតិជីវិតដ៏កក់ក្តៅក្នុងរង្វង់ដៃថ្នាក់ថ្នមពីឪពុកម្តាយ។ សភាពជីវិតដែលត្រូវទទួលមើលងាយមើលថោក ការរើសអើង ភាពភ័យខ្លាច អំពើហិង្សា សម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ភាពជូរចត់ក្នុងជីវិតឯកជន និងបរាជ័យក្នងរឿងស្នេហា។ នាងធំធាត់ឡើងជាមួយប្រយោគសំណួរមួយឃ្លា "តើខ្ញុំខុសអ្វីដោយគ្រាន់តែកើតមកជាកូនស្រី?" ប៉ុន្តែដូចដែលមនុស្សជាច្រើនក៏បានដឹងនិងទទួលស្គាល់រួចមកហើយ គ្រប់រសជាតិនៃជីវិតដែលឆ្លងកាត់កន្លងមក វានឹងក្លាយទៅជាសោភ័ណ្ឌរបស់យើង។ គ្រប់គ្នាអាចជួបការលំបាកលើរឿងផ្សេងៗពីគ្នាហើយបទពិសោធន៍របស់មនុស្សម្នាក់ៗក៏ជួយគូសឆ្លាក់ជីវិតពួកគេក្នងពេលបច្ចុប្បន្នឲ្យមានភាពខុសគ្នាជាច្រើន។ មេឃខ្មៅងងឹតនឹងមានពេលមួយត្រឡប់មកជាភ្លឺឡើងវិញ។ ព្យុះភ្លៀងខ្លាំងយ៉ាងណាក៏គង់តែកន្លងហួសទៅដោយពេលវេលា។ ពីបំផុតគ្មាននណាដែលធ្វើជាកាពីទែននៃជីវិតឲ្យយើងទេគឺមានតែខ្លួនឯងហ្នឹង!

លក្ខខណ្ឌ

  1. ចុច​ "ទិញ"
  2. ជ្រើសរើសបរិមាណ
  3. ជ្រើសរើសវិធីបង់ប្រាក់
  4. បំពេញលេខទូរស័ព្ទ
  5. ចុច "បញ្ជាក់"

ក្រុមការងារកូកូផុននឹងទាក់ទងទៅក្នុងពេលឆាប់ៗ

លក្ខខណ្ឌដឹកជញ្ជូន

$1.00
តាមទីតាំង

ព័ត៌មានរបស់ហាង

សៀវភៅជីវិត
មើលបន្ថែមពីម្ចាស់ទំនិញនេះ
សៀវភៅជីវិត
សៀវភៅជីវិត
សៀវភៅជីវិត
មើលបន្ថែមពីម្ចាស់ទំនិញនេះ

សៀវភៅជីវិត ត្រូវបានបង្កើតឡើងនៅក្នុង ខែតុលា ឆ្នាំ ២០១៨ ដោយគោលបំណងចម្បងនោះគឺការពង្រឹងគុណភាពការងារអក្សរសាស្ត្រនៅកម្ពុជាមុនពេលបោះពុម្ពផ្សាយគួបផ្សំនឹងការធានាការការពារសិទ្ធិអ្នកនិពន្ធសម្រាប់អ្នកនិពន្ធវ័យក្មេងរបស់យើង។

យើងលើកទឹកចិត្តឱ្យអ្នកអានចំណាយពេលវេលាអានច្រើនជាងមុន និងពិចារណាចូលរួមវិភាគទានដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងសមធម៌របស់ប្រទេសកម្ពុជាតាមរយៈស្នាដៃនិពន្ធរបស់ពួកគេ។


យើងរីករាយនឹងស្តាប់មតិអ្នកអានរបស់យើងជានិច្ច និងលើកទឹកចិត្តឱ្យមានយោបល់ខណៈពេលធ្វើការដោយផ្ទាល់ជាមួយហាងលក់សៀវភៅនៅទូទាំងប្រទេសដើម្បីសហការជាមួយនឹងដំណើរការនៃការលក់និងផ្សព្វផ្សាយសៀវភៅរបស់យើង ដូច្នេះអ្នកនិពន្ធអាចផ្តោតលើការផលិតសៀវភៅដែលមានគុណភាព។

Online Shop
7:00 AM - 5:00 PM