នារីប្រពៃ

នេះវារឿងពិតរបស់ស្រ្តីវ័យក្មេងម្នាក់ដែលបានជម្នះតាំងជាមួយនឹងបទដ្ឋានសង្គម ហើយជាលទ្ធផលបានក្លាយជាជនគម្រូ និងជាអ្នកលើកទឹកចិត្តដល់ស្រ្តីវ័យក្មេងជាច្រើននាក់។ ភាពធំធាត់នៅលើកោះមួយតាមដងទន្លេបាសាក់ជីវភាពសាមញ្ញខុសឆ្ងាយពីជីវិតស៊ីវីល័យ  និងរស់នៅក្រោមគំនាបប្រពៃណីទំនៀមទម្លាប់ និងគំនិតដ៏ចាប់គម្រិលរបស់សង្គម រឿងរ៉ាវរបស់ "ថាវរី" គឺជាផ្នែកមួយដែលបានបណ្តុះស្មារតី និងលើកទឺកចិត្តដល់ស្រ្តីនៅជុំវិញពិភពលោក។


ខណៈពេលដែលប្រទេសកម្ពុជាទើបតែងើបពីភ្លើងសង្គ្រាម ជីវិតនៅតាមជនបទភាគច្រើនបានវិលត្រលប់ឲ្យកូនចៅឆាប់រៀបការ មានកូន ការប្រកបធ្វើស្រែចម្ការជាគ្រួសារ និងការគោរពតាមការសម្រេចចិត្តរបស់ចាស់ទុំ ទាំងដែលជាក្មេងមិនសូវមានសិទ្ធិបញ្ចេញយោបល់អ្វីទាំងអស់។


ប៉ុន្តែដោយមានការគាំទ្រពីឪពុកម្តាយរបស់នាងដែលពួកគាត់ធ្លាប់បានកុមារភាពដ៏លំបាកនាសម័យសង្គ្រាម ថាវរីត្រូវបានបង្រៀនឲ្យស្គាល់ពីតម្លៃនៃការអប់រំដែលវាជាមធ្យោបាយតែមួយគត់នៃការបំបែកចេញពីភាពល្ងង់ខ្លៅ និងបង្កើតភាពជាម្ចាស់ការលើជោគវាសនារបស់នាងផ្ទាល់។


តាមរយៈសាច់រឿងនាងបានបំផុសនិងលើកទឹកចិត្តដល់ស្រ្តីជាច្រើនឲ្យមានភាពជឿជាក់លើខ្លួនឯងដឹកនាំជីវិតទៅរកក្តីស្រមៃ ជាពិសេស សេរីភាព ឯករាជ្យ និងអនាគតដ៏ត្រចះត្រចង់ដែលពួកគេចង់បាន។

លក្ខខណ្ឌ

  1. ចុច​ "ទិញ"
  2. ជ្រើសរើសបរិមាណ
  3. ជ្រើសរើសវិធីបង់ប្រាក់
  4. បំពេញលេខទូរស័ព្ទ
  5. ចុច "បញ្ជាក់"

ក្រុមការងារកូកូផុននឹងទាក់ទងទៅក្នុងពេលឆាប់ៗ

លក្ខខណ្ឌដឹកជញ្ជូន

$1.00
តាមទីតាំង

ព័ត៌មានរបស់ហាង

សៀវភៅជីវិត
មើលបន្ថែមពីម្ចាស់ទំនិញនេះ
សៀវភៅជីវិត
សៀវភៅជីវិត
សៀវភៅជីវិត
មើលបន្ថែមពីម្ចាស់ទំនិញនេះ

សៀវភៅជីវិត ត្រូវបានបង្កើតឡើងនៅក្នុង ខែតុលា ឆ្នាំ ២០១៨ ដោយគោលបំណងចម្បងនោះគឺការពង្រឹងគុណភាពការងារអក្សរសាស្ត្រនៅកម្ពុជាមុនពេលបោះពុម្ពផ្សាយគួបផ្សំនឹងការធានាការការពារសិទ្ធិអ្នកនិពន្ធសម្រាប់អ្នកនិពន្ធវ័យក្មេងរបស់យើង។

យើងលើកទឹកចិត្តឱ្យអ្នកអានចំណាយពេលវេលាអានច្រើនជាងមុន និងពិចារណាចូលរួមវិភាគទានដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងសមធម៌របស់ប្រទេសកម្ពុជាតាមរយៈស្នាដៃនិពន្ធរបស់ពួកគេ។


យើងរីករាយនឹងស្តាប់មតិអ្នកអានរបស់យើងជានិច្ច និងលើកទឹកចិត្តឱ្យមានយោបល់ខណៈពេលធ្វើការដោយផ្ទាល់ជាមួយហាងលក់សៀវភៅនៅទូទាំងប្រទេសដើម្បីសហការជាមួយនឹងដំណើរការនៃការលក់និងផ្សព្វផ្សាយសៀវភៅរបស់យើង ដូច្នេះអ្នកនិពន្ធអាចផ្តោតលើការផលិតសៀវភៅដែលមានគុណភាព។

Online Shop
7:00 AM - 5:00 PM