ផ្លែប៊ឺរ បង្ហាញក្តីស្រឡាញ់

"បងមិនដឹងថាត្រូវរកទីផ្សារលក់ផ្លែប៊ឺរយ៉ាងមិចទេ តែផ្លែប៊ឺររបស់បងធានាធម្មជាតិ, រស់ជាតិឆ្ងាញ់ និងតម្លៃសមរម្យ"  ៖បងប្អូនសហគមន៏មួយនៅខេត្តមណ្ឌលគីរីបានប្រាប់។  

បន្ទាប់ពីសាកល្បងហូបផ្លែប៊ឺររបស់សហគមន៏ហើយ បងស្រីដាវីបានជាប់ចិត្តទៅនឹងរសជាតិរបស់វាយ៉ាងខ្លាំង ហើយក៏បណ្តាលអោយមានចិត្តចង់ជួយលើកកំពស់ជីវភាពបងប្អូនកសិករនៅទីនេះ និងជួយផ្សព្វផ្សាយផ្លែប៊ឺរទាំងនេះអោយបានទូលំទូលាយដល់ប្រជាជនខ្មែរយើងដឹង គាត់ក៏សហការជាមួយ Kokopon ។  

ដើម្បីអាចផ្តល់ជូននូវភាពងាយស្រួល និងទំនុកចិត្ត អតិថិនអាចបញ្ជាទិញដោយផ្ទាល់នៅទូរស័ព្ទដៃ ការកម៉្មងនេះទៀតសោធ នឹងផ្តល់ដំណឹងដល់បងស្រីដាវីភ្លាមៗ ហើយការបេះនឹងការដឹកជញ្ចូននឹងកើតឡើងភ្លាមៗដែរ។

ក្នុងករណីអតិថិនមិនពេញចិត្តនឹងគុណភាពរស់ផ្លែប៊ឺរ បងស្រីដាវី ធានាដូរជូនវិញដោយមិនគិតថ្លៃ។ អ្វីដែលយើងចង់បានគឺគុណភាព ហើយអតិថិជនមានសេចក្តីសោមន្សរីករាយក្នុងការបរិភោគ។


ក្នុងមួយគីឡូក្រាមអតិថិជននឹងទទួលបានចន្លោះពី 5-7ផ្លែ វាមានទំហំតូចល្មម សាច់ណែន និងគ្រាប់តូច។  

1Kg = 3$ + 1.5$ ដឹកជញ្ចួន

5kg = 15$ + ដឹកដោយឥតគិតថ្លៃ

10kg = 28$ + ដឹកដោយឥតគិតថ្លៃ


ផ្លែប៊ឺរជាប្រភេទផ្លែឈើដែលពិបាកដាំ និងទម្រើសប្រភេទដីណាស់ តែផ្លល់ផ្លែច្រើនក្នុងដើមនីមួយៗ។ វាមានសារ:ប្រយោជន៏ឥតគណនាចំពោះសម្រស់ និងសុខភាព។ នៅទ្វីបអ៊ឺរ៉ុបវាត្រូវបានប្រើប្រាស់ដើម្បីចំអិនជាម្ហូបអាហារ និងលាយជាមួយសាឡាដ ចំនែកនៅអាស៊ីភាគច្រើនគេយកវាមកធ្វើជាបង្អែម ឬទឹកកាឡុក។ បញ្ជាទិញឥលូវនេះ ដើម្បីច្នៃជាម្ហូបដែលចង់សាកល្បងជាយូរមក!

ចង់ទិញផ្លែប៊ឺរមណ្ឌលគីរី សូមគិតដល់Kokopon!

លក្ខខណ្ឌ

  1. ចុច​ "ទិញ"
  2. ជ្រើសរើសបរិមាណ
  3. ជ្រើសរើសវិធីបង់ប្រាក់
  4. បំពេញលេខទូរស័ព្ទ
  5. ចុច "បញ្ជាក់"

ក្រុមការងារកូកូផុននឹងទាក់ទងទៅក្នុងពេលឆាប់ៗ

លក្ខខណ្ឌដឹកជញ្ជូន

1-4 គក
$1.50
តាមទីតាំង
5+ គក
ឥតគិតថ្លៃ
តាមទីតាំង

ព័ត៌មានរបស់ហាង

mychamka
មើលបន្ថែមពីម្ចាស់ទំនិញនេះ
mychamka
mychamka
mychamka
មើលបន្ថែមពីម្ចាស់ទំនិញនេះ

ពីចំការរបស់ខ្ញុំទៅតុអាហាររបស់អ្នក

ជាសហគមន៍មួយដែលទិញ-លក់ផលិផលក្នុងស្រុក មានទាំងគុណភាព រស់ជាតិ និងតម្លៃសមរម្យ។
នេះជាគំរោងដែលទាក់ទង នឹងបន្លែ ផ្លែឈើ ត្រី សាច់ គ្រឿងសមុទ្រ ក្នុងប្រទេសកម្ពុជា ដើម្បីជំរុញ និង ប្រមូលម្តុំអ្នកដែលមានទឹកចិត្តជួយជំរុញ គាំទ្រ និងស្រលាញ់ផលិតផលជាតិខ្មែរ។

St. 242, Phnom Penh
+855 98651551
24/7